ភ្នំពេញ៖ នៅរសៀលថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំជាមួយក្រុមការងារ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ ដើម្បីស្វែងយល់ ផ្តល់បទពិសោធន៍ កម្លាំង សម្ភារៈ និងឧបករណ៍សង្រ្គោះគ្រោះមហន្តរាយ របស់កងរាជអាវុធហត្ថ និងសកម្មភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។