ភ្នំពេញៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងបានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំងនោះមានឈ្មោះ៖
០១. ឡាយ ដាវិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
០២. ស្រេង ស្រួល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ កណ្ដាល សង្កាត់ច្បារអំពៅ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
កម្លាំងបានរៀបរាប់ប្រាប់ភ្នាក់ងារ GRK News ថាមុនពេលកើតហេតុជនបង្កមានបក្ខពួកចំនួន០៣នាក់ ជិះម៉ូតូ០២គ្រឿង ជនរងគ្រោះជិះម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ២ ពីរជើងទៅត្បូងលុះដល់ចំនុចមុខរោង ចក្រតាត់ហ្វាត ផ្លូវជាតិ លេខ២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ពេលនោះជនរងគ្រោះបានមើលមុខជនបង្ក។ ជនបង្កបានបើក ម៉ូតូតាមដេញវាយជនរង គ្រោះពីក្រោយបណ្ដាល អោយជនរងគ្រោះរងរបួសធ្ងន់ (បែកក្បាល)។
ជនសង្ស័យត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ កំពុងកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។