You are currently viewing កម្លាំងអាវុធហត្ថចុះល្បាតប្រទះឃើញ ឈើដែលឈ្មួញលាក់ទុក

កម្លាំងអាវុធហត្ថចុះល្បាតប្រទះឃើញ ឈើដែលឈ្មួញលាក់ទុក

រតនគិរី៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី ហាក់ មុន្នី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ខេត្តរតនគិរី បានដឹកនាំកម្លាំងចុះធ្វើការល្បាតប្រទះឃើញឈើស្រឡៅចំនួន ១៦ ដុំ ស្ថិតនៅក្នុងចំណុចភូមិចាយឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរីដែលជនមិនស្គាល់មុខបានដឹកយកមកលាក់ទុកក្នុងព្រៃ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការ៧៨៧ ដើម្បីប្រគល់ជូនដល់ជំនាញរដ្ឋបាលព្រៃឈើ។