You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង នាំដោយលោក អនុសេនីយ៍ត្រី ឆេង ហ៊ី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្របបទល្មើសនេសាទនៅចំណុចពាមកំពង់គុជភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង។
ដោយបានរុះរើលូកងស្បៃមុង ៦ខ្សែ ប្រវែង ២.២៥០ម៉ែត្រ, ក្បាលច្បរ ១២គ្រឿង, បង្គោលចំរ៉ឹង ២.១៥០ដើម និងលែងកូនត្រីចម្រុះ ២៨គីឡូក្រាម (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើបានធ្វើការបំផ្លាញចោលនៅហ្នឹងងកន្លែង។