You are currently viewing អាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាបទីតាំងសន្និធិឈើគ្មានលិខិតអនុញ្ញាត

អាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាបទីតាំងសន្និធិឈើគ្មានលិខិតអនុញ្ញាត

កំពង់ធំ៖ នៅវេលាម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃុន ប៊ុនហូរ មេបញ្ជាការរង និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចុះពិនិត្យករណីធ្វើសិប្បកម្មកែរឆច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅចំនុចភូមិព្រៃខ្លា ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
លទ្ធផលក្រោយពីចុះពិនិត្យឃើញសិប្បកម្មមិនមានច្បាប់អនុញ្ញាត ក្រុមការងារបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសិប្បកម្ម និង អោយធ្វើច្បាប់ត្រឹមត្រូវត្រឹមត្រូវពីអាជ្ញាធរសមត្ថកិច្ច។