កំពង់ធំ៖ នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រហ្ម វាសនា ប្រធានមន្ទីរស្តីទីនិងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបករណីឈូសឆាយដីព្រៃខុសច្បាប់នៅចំណុចភូមិក្រសាំង ឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានដកហូតគ្រឿងចក្រ អេស្កាវ៉ាទ័រ បានចំនួន០២គ្រឿង យកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើកំណត់ហេតុប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។