កំពង់ធំ៖ ព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជារការរង កងរាជអាវុហត្ថខេត្តកំពង់ធំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្កំពង់ធំ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងរោងសន្និធិ (ដេប៉ូ) គ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិ កំពង់ក្តី ភូមិកំពង់ចិន ភូមិឈើទាល ស្ថិតឃុំកំពង់ចិនត្បូង និងភូមិអំពិល ស្ថិតឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំចំនួន ១១ទីតាំង។
១. ទីតាំងរបស់ ម្ចាស់ឈ្មោះ ប៊ាន លាន ភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន ៤ កន្លែង ស្មើនឹង ៧៧,២៣០ម៉ែត្រគូប។
២.ទីតាំងរបស់ម្ចាស់ ឈ្មោះ ហ៊ី គឹមហេង ភេទប្រុស រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន៣ កន្លែងស្មើនឹង ៣៤,៣២៨ ម៉ែត្រគូប។
៣.ទីតាំងរបស់ម្ចាស់ឈ្មោះ ឈន បានហុក ភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន1កន្លែង ស្មើនឹង ២៥,១៨០ម៉ែត្រគូប។
៤.ទីតាំងរបស់ម្ចាស់ឈ្មោះ តាន់ ប៉ូទី ភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន ១កន្លែង ស្មើននឹង ៧,១៤៧ម៉ែត្រគូប។
៥.ទីតាំងរបស់ម្ចាស់ឈ្មោះ ស៊ឹង សុដា ភេទស្រី រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន កន្លែង ស្មើនឹង ៤,០៣៥ម៉ែត្រគូប។
៦.ទីតាំងរបស់ម្ចាស់ឈ្មោះ ឃាង មុន្នី ភេទប្រុស រស់នៅភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោង មាន១កន្លែងស្មើនឹង ៤.៥០២ម៉ែត្រគូប។