You are currently viewing មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំនាយអាវុធហត្ថអញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាពដោយសាររោគាពាធ នៅថ្ងៃទី៣១/០៥/២០២០ វេលាម៉ោង១ និង៤៩នាទី រំលងធ្រាត្រគេហដ្ឋាននៃសព ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ផ្សារចិនខ្មៅ) ។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ បាននាំយកសម្ភារៈមួយចំនួន ចូលរួមរំលែកទុក្ខរួមមាន៖ អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ទឹកផ្លែឈើ០៥កេស, ត្រីខ០៣យួរ, ទឹកត្រី០៣យួរ, ទឹកស៊ីអ៊ីវ០៣យួរ, មី០២កេស និងថវិកាចំនួន១,០០០,០០០៛ (មួយលានរៀល)។