រតនគិរី៖ យោងតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ហិង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំង អញ្ជើញចុះត្រួតពិនិត្យនៅក្នុងក្រុមហ៊ុន អេសខេផ្លេនថេសិន (ខេមបូខា) ក្នុងការអនុវត្តដីសម្បទានសេដ្ឋកិច្ចក្នុងអនុតំបន់ ១ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែលគេហទំព័រ (ស្ពានមរតក) បានធ្វើការចុះផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះថា (លោក ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ )។