តាកែវ៖ នៅម៉ោង ១៤ និង ២០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទ្រាំង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និង ដោយមានការសម្របសម្រួលនិតិវិធីលោក ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំនុច ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ រឿន ហ៊ួត ភេទប្រុស អាយុ១១ឆ្នាំ (អនិតិជន) ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅ កន្លែងកើតហេតុ និងបានដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ៤៥កញ្ចប់ សម្ភារៈវេចខ្ចប់មួយចំនួន ទូរស័ព្ទ ០១គ្រឿង ដោយមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ជនសង្ស័យជាអនិតិជន ត្រូវបានអោយអាណាព្យាបាលមកទទួលទៅលំនៅដ្ឋានអប់រំបន្ត ហើយបញ្ជូនសំនុំរឿងទៅសាលាដំបូងតាមនីតិវិធី៕

ឃាត់ខ្លួន អនិតិជនម្នាក់ ដកហូតថ្នាំញៀន ៤៥កញ្ចប់
- Post author:Sery Vutha
- Post published:June 2, 2020
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធជាមួយករណីល្បែងស៊ីសង

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធអំពើលួច

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមោងឫស្សី បង្ក្រាបបទល្មើសដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់

ឃាត់ខ្លួនស្ត្រីម្នាក់ ជាមេកន្ទុយលេខ
