You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តតួនាទី​ភារកិច្ចនិងការងារ​កងរាជអាវុធហត្ថ ឆមាសទី១​និងទិសដៅឆមាសទី២ ឆ្នាំ២០១៦

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តតួនាទី​ភារកិច្ចនិងការងារ​កងរាជអាវុធហត្ថ ឆមាសទី១​និងទិសដៅឆមាសទី២ ឆ្នាំ២០១៦

ភ្នំពេញ៖ វេលាម៉ោង៨និង០០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំ​ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថ ឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងមានការ​ចូលរួម​ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ មេបញ្ជាការ​កងអន្តរាគមន៍ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។ យោងតាមរបាយការណ៍របស់​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស សភាពការណ៍រួមក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងការការពារ​ប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរបំពេញទស្សនកិច្ច រាល់កិច្ចប្រជុំតូច ធំ ព្រមទាំងក្នុងពិធីបុណ្យជាតិ អន្តរជាតិ បានល្អប្រសើរ។ តាមរយៈទិន្នន័យ​ក្នុងរបាយការណ៍បូកសរុបឆមាសទី១នេះ កងរាជអាវុធហត្ថសម្រេចបាននូវស្នាដៃនិងសមិទ្ធផលយ៉ាងល្អប្រសើរមានជាអាទិ៍៖ ១-ការកសាងហេដ្ឋារចនាសម្ពន្ធមានការខិតខំប្រឹងប្រែងសាងសង់អគារ ជំរំជម្រក បន្ទាយស្នាក់នៅចាប់តាំងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស​រហូត​ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ។ ២-ការអប់រំចិត្តសាស្ត្រនិងហ្វឹកហ្វឺន បានខិតខំធ្វើម្ចាស់ការទាំងនៅសាលា នៅអង្គភាពរួមមាន៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ។ល។ ៣-ការថែទាំមធ្យោបាយ សម្ភារៈបំពាក់ មេបញ្ជាការគ្រប់ថ្នាក់មានស្មារតីខ្ពស់ក្នុងការជួសជុល និងទិញបន្ថែម ដើម្បីធានាបម្រើបេសកកម្ម។ ៤-មេបញ្ជាការគ្រប់ថ្នាក់បានយកចិត្តទុកដាក់លើប្រាក់ហូបនៅតាមផ្ទះបាយ លើសពីនេះរាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍​មានភាព​ល្អប្រសើរ។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថគ្រប់ថ្នាក់បានយកចិត្តទុកដាក់គោលនយោបាយ ជូនដល់អាវុធហត្ថពលី មរណៈ ព្យាបាលជំងឺ ។ល។ ៥-គ្រប់អង្គភាពយកចិត្តទុកដាក់លើការប្រើប្រាស់ឯកសណ្ឋានបាសមរម្យ។ ៦-ចំណែកឯ ការស្រាវជ្រាវ បង្ក្រាបបទល្មើសយើងទទួល​បាន​លទ្ធផលច្រើន ហើយរក្សាបានសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈបានល្អ។ ក្រៅពីការងារស្នូល កងរាជអាវុធហត្ថបានចូលរួមការងារ​សង្គមដូចជា អប់រំបន្សាបគ្រឿងញៀនដល់ជនញៀនថ្នាំជាសះស្បើយចំនួន២១២នាក់ ជួយដឹកទឹកជូនប្រជាពលរដ្ឋបានចំនួន ៩០៨៣គ្រួសារ ស្មើនឹង ៦១០.៣០១លីត្រ និងជួយរុះរើផ្ទះចំនួន ៥៩ខ្នង ព្រមទាំងចូលរួមសកម្មភាពកីឡាបាល់ទាត់។

IMG_3779

IMG_3781

IMG_3783

IMG_3775

IMG_3791

IMG_3789

IMG_3787

IMG_3785

IMG_3795

IMG_3796

IMG_3797

IMG_3798