បាត់ដំបង៖ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២០ និងការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញពិភាក្សាបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំង និងផ្សព្វផ្សាយការងារផែនការ។