ព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និងសិក្ខាកាមជាច្រើនរូបទៀត៕