ព្រះវិហារ៖ នៅរសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង និង ការងារស្រាវជ្រាវវាយតម្លៃ យោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបទៀតផងដែរ៕