កោះកុង៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និង ចែកប័ណ្ណសរសើរ លិខិតសរសើរដល់នាយនាយរងកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មានវត្តមានចូលរួមមាន លោកមេបញ្ជាការរង ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។