រតនគិរី៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានបង្ក្រាបករណី រក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិ០១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងន ចន្នី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរគ្រូបង្រៀន មានទីលំនៅបច្ចុប្បន្នភូមិ០១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។
វត្ថុតាងដកហូតមានម្សៅក្រាមសថ្លាចំនួន ២៣ កញ្ចប់ ទូរស័ព្ទ ២គ្រឿង ប្រាក់រៀល ៦៦០.០០០៛ អត្តសញ្ញាណប័ណ្ណ ចំនួនមួយសន្លឹក។
បច្ចប្បន្នជំនាញបានកសាងសណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។