ស្វាយរៀង ៖ រសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ២១:១០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលស្លាកយីហោសូរ៉ានី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕