You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុអូរយ៉ាដាវ ចុះស្រាវជ្រាវរុករកបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុអូរយ៉ាដាវ ចុះស្រាវជ្រាវរុករកបទល្មើសព្រៃឈើ

យោងតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរីកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុក បានដឹកនាំកម្លាំង ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តរតនគិរី ចុះស្រាវជ្រាវរុករកបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ស្ថិតក្នុងចំការកៅស៊ូក្រុមហ៊ុន៧៤ ក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្ត រតនគិរី កាលពីថ្ងៃទី១ខែមិថុនា ឆ្នាំ២០២០ ដោយបានរឹបអូសឈើចំនួន ២០កំណាត់ស្មើ ០,៩០០ម៉ែតគូប ក្នុងនោះប្រភេទសុក្រម ចំនួន០៧ កំណាត់ ស្មើ០,៣១៥ ម៉ែត្រគូប ប្រភេទឈើស្រឡៅ ចំនួន ១៣ កំណាត់ ស្មើ ០,៥៨៥ម៉ែត្រគូប។
វត្ថុតាងឈើត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវខេត្តរតនគិរី ។