រតនគិរី៖ យោងតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការមូលដ្ឋានស្រុក បានដឹកនាំកម្លាំងចុះស្រាវជ្រាវ រុករកបទល្មើសព្រៃឈើ ស្ថិតក្នុងភូមិតាំងជិកឃុំ ញ៉ាងស្រុកអណ្តូមាស ខេត្តរតនគិរី ដោយបានរឹបអូសឈើចំនួន ០៣កំណាត់ និង ម៉ូតូកែច្នៃ ០១ ក្នុងនោះប្រភេទឈើស្រឡៅ ចំនួន០៣ កំណាត់
វត្ថុតាងត្រូវបានយកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុក រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ។