You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញចូលរួមបុណ្យសព និងប្រទានភ្លើងបូជាសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញចូលរួមបុណ្យសព និងប្រទានភ្លើងបូជាសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត

នៅព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តស្ទឹងត្រែង បានដឹកនាំបានត្រីអាវុធហត្ថក្រោមឱវាទ សហការជាមួយមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យសព និងប្រទានភ្លើងបូជាសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាពដោយសាររោគាពាធ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១ និង៤៩នាទី រំលងធ្រាត្រ កន្លងទៅ គេហដ្ឋាននៃសព ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកមរណៈទុក្ខ ពីសំណាក់លោក នាឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ។ លោកឧត្តមសេនីយ៍ត្រី បានប្រគល់ជូននូវបច្ច័យដែលបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តមានចំនួនជាង ១៧ លានរៀលផងដែរ។