រតនគិរី៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តរតនគិរី បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពមលោក ឧត្តមសេនីយ៍ទោ ចាន់ សារ៉េត នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានក្រុមទី១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និង លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ មេបញ្ជាការរងនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់សន្តិព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។