You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រជុំត្រួតពិនិត្យការងារជំនាញបុគ្គលិក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រជុំត្រួតពិនិត្យការងារជំនាញបុគ្គលិក

កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីត្រួតពិនិត្យជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ធារី នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង-ស្រុក-ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងជាច្រើនរូបផងដែរ។