You are currently viewing វរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

វរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ព្រះសីហនុ៖​ នៅព្រឹកថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាកាដ្ឋាន​ កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ លោក​ វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី​ភារកិច្ច និងការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Video Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សមាសភាពអញ្ជើញចូលរួម លោកនាយរងសេនាធិការ​ដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ​ស្តីទី ទាំង៥ នាយការិយាល័យ​ នាយរដ្ឋបាលសរុប មេបញ្ជាការ កងអនុសេនាធំប្រចាំការ ទាំង០២ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រេីនរូបផងដែរ។