កែប៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាកាដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Video Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពអញ្ជើញចូលរួម លោកនាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រេីនរូបផងដែរ។