You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការផ្សព្វផ្សាយការងារប្រឡងប្រណាំង ស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថខេត្ត និងប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធខេត្តតាកែវ ដោយមានការចូលរួមពីរលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។