ភ្នំពេញ៖ នៅរសៀលថ្ញៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូលបានរៀបចំពីធីសំណះសំណាលនិងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយមួយ លើកដំបូងជូនគ្រួសារយោធិនពលី មរណៈកងរាជអាវុធហត្ថសរុបចំនួនៈ៣៦នាក់មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ខេត្ត។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជា ប្រធានអនុគណៈកម្មាការ បើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយយោធិនពលីមរណៈបង្ក ស្លាប់ បាត់ខ្លួន ពិការ និង សោធននិវត្តន៍ ដោយមានការចូលរួមពីគណៈកម្មាការចុះបើកប្រាក់ឧបត្ថម្ភគោលនយោបាយយោធិនមកពីអគ្គបញ្ជាការដ្ឋាន, ក្រសួងការពារជាតិ ព្រមទាំងនាយការិយាល័យបុគ្គលិក និង នាយរងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានការពាក់ពន្ធជាច្រើនរូបទៀត។