You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំខួបលើកទី៤៣!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំខួបលើកទី៤៣!

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ សមេ្តចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំក្រុមការងាររៀបចំខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសាន៍ប៉ុលពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២០ អញ្ជើញចុះត្រួតពនិត្យទីតាំងជាក់ស្តែងដោយផ្ទាល់ ស្ថិនៅតំបង់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទីតាំងមួយចំនួនក្នុងទឹកដីវៀតណាម ដោយមានការសហការយ៉ាងល្អពីភាគីមិត្តវៀតណាមផងដែរ។