You are currently viewing បញ្ជូនជនសង្ស័យជនជាតិឥណ្ឌូនេស៊ី ០១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

បញ្ជូនជនសង្ស័យជនជាតិឥណ្ឌូនេស៊ី ០១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ហ្វៀលម៉ាន់ ស៊ូជីតូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកាស៊ីណូ រួមនឹងវត្ថុតាងមួយចំនួនធំ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានបង្រ្កាបនៅក្រុមទី៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។