រតនគិរី ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការស្រុក ចុះល្បាតបង្ក្រាបករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់ ស្ថិតត្រង់ចំណុច លើដងផ្លូវលេខ៧៨អា ភូមិ១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនសង្ស័យចំនួន ០២នាក់ និង សត្វត្រគួត ០៨ក្បាលស្មើរ ៩,៥០ គីឡូក្រាម និង ម៉ូតូ០១គ្រឿង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកកូនចាត់ការតាមនិតិវិធី។