ព្រៃវែង៖ ដោយបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត ព្រៃវែង នៅវេលាម៉ោង ១៣ និង ៣០ នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសាង និង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយអន្ទរ ដឹកនាំដោយលោក អនុសេនីយ៍ទោ ទិត្យ សុឡាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។