You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងស្នាក់ការសន្តិសុខ៧៨២ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ែន រតនា ប្រធានស្នាក់ការសន្តិសុខ៧៨២ មូលដ្ឋានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចុះធ្វើការល្បាតបង្ក្រាបករណីដឹកជញ្ជូនលផអនុផលព្រៃឈើ គ្មានលិខិតច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រីឯម្ចាស់រត់គេចខ្លួន។
ដោយបានរឹបអូសឈើ និង ម៉ូតូកែច្នៃចំនួន ០២គ្រឿង។
បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧៨២ធ្វើការប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុករក្សាទុកដើម្បីចាត់តាមនិតិវិធី។