You are currently viewing កម្លាំងអាវុធហត្ថល្បាទប្រទះឃើញឈើឈ្មួញលាក់ទុក

កម្លាំងអាវុធហត្ថល្បាទប្រទះឃើញឈើឈ្មួញលាក់ទុក

រតនគិរី៖ នៅវេលាម៉ោង ១៤:៣០ នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស និងលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានស្រុកអូយ៉ាដាវ ចុះល្បាតប្រទះឃើញឈើស្រឡៅនៅចម្ការស្វាយចន្ទី ស្ថិតនៅចំណុច ភូមិភិក ព្រំប្រទល់ស្រុកអណ្ដូងមាសនិងស្រុកអូយ៉ាដាវ ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទុក បច្ចុប្បន្នត្រូវបានដឹកយកមករក្សាទុកនៅអង្គភាពដើម្បីប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។