កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិស្នោទី២ សង្កាត់សុពណ៌ទេព ក្រុច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុងច្បារមន បានឃាត់ខ្លួនជនសន្ស័យ ០១នាក់ ឈ្មោះ នៅ លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្នោ២ សង្កាត់ សុពណ៌ទេព ក្រុច្បារមន ខេត្តកំពង់ស្ពឺ និងបានដកហូតវត្ថុតាងរួមមានគ្រឿងញៀនម៉ាទឹកកក ០៦កញ្ចប់ ទំងន់ ៣.៤៤ក្រាម, ទូរស័ព្ទដៃ ០២គ្រឿង, រថយន្ត ០១គ្រឿងម៉ាក, ប្រាក់រៀល ៣០.០០០ រៀល បច្ចុប្បន្នមន្ទីរជំនាយកំពុងអនុវត្តតាមនីតិវិធី។