ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ និងការងារកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី នាយរង នាយផ្នែក និងជំនួយការ ការិយាល័យចូលរួមផងដែរ។