ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។