ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្ដីពីការងារគោលនយោបាយក្នុងអង្គភាព និងការងារកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយលេខាធិកាដ្ឋាន មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។