You are currently viewing ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង!

ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង!

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ និងប្រកាសសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំង ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិសាត់ ដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្ដីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។