ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២០។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថានកំបូល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ នាយការិយាល័យជំនាញ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្ត និងមេបញ្ជាការកងវរៈសេនាតូច អន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕