តាកែវៈ នៅថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា របស់ឯកឧត្តមផ្ទាល់ ព្រមទាំងនាយ នាយរងអាវុធហត្ថ ចូលរួមចំនួន ១.១៥០.០០០ រៀល ( មួយលាន មួយសែន ប្រាំម៉ឺនរៀល) និងសម្ភារៈមួយចំនួន ទៅជូនលោកវរសេនីយ៏ឯក
សឹម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលមានជំងឺកំពុងសំរាកព្យាបាល នៅផ្ទះ នេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តមមេបញ្ជាការខេត្ត និងក្រោមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា
អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវតែយកចិត្តចំពោះ នាយ នាយរង និង ពលអាវុធហត្ថដែលជួបការលំបាក មានរបួសជំងឺ ជាពិសេស ពលី មរណៈ ។