ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៥ និង ១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញាតរពី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង វត្ថុមានតម្លៃដែលនៅសេសសល់ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ពីលទ្ធផលនៃការបង្ក្រាប របស់កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការបង្ក្រាប ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តរៀមរាប។ ជំនាញការិយាល័យព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែងបានប្រគល់វត្ថុមានតម្លៃអោយ ម្ចាស់ដើមវិញ។