You are currently viewing គ្រួសារអាវុធហត្ថខេត្តប៉ៃលិន ទើបសម្រាលកូន បានទទួលអំណោយ ពីលោក មេបញ្ជាការ

គ្រួសារអាវុធហត្ថខេត្តប៉ៃលិន ទើបសម្រាលកូន បានទទួលអំណោយ ពីលោក មេបញ្ជាការ

ប៉ៃលិន៖ នៅព្រឹក ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅអំណោយ និងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត មានដូចជា ថវិកាចំនួន ១លានរៀល សារ៉ុង១ ក្រម៉ា១ ទៅប្រគល់ជូនលោកស្រី អនុសេនីយ៍ត្រី វ៉ា សុផល្លា ជំនួយការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបនឹងសម្រាលកូនកាសពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដល់គេហដ្ឋានស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។