ព្រះសីហនុ៖ នៅវេលាម៉ោង ០៥:២៥ នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងវរអន្តរាគមន៍ពិសេសប្រចាំការខេត្ត ចុះជួយអន្តរាគមន៍សង្រ្គោះភ្លាមៗ ហេតុការណ៍គ្រោះអគ្គីភ័យ បាញ់ទឹកពន្លត់ភ្លើង ឆាបឆេះបឹងកាឡូ មួយកន្លែង ម្ចាស់ឈ្មោះ ម៉ី ករុណា ភេទស្រី អាយុ២៨ឆ្នាំ នៅចំណុចឆ្នេរអូរត្រេះ២ ស្ថិតភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។