រតនគិរី៖ នៅវេលាម៉ោង ១១:០០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ យោងបទបញ្ជារបស់ លោកលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជការមូលដ្ឋានស្រុក បានចុះទៅទទួលយក អាវុធចំនួន ០១ដើម ម៉ាក AK 47 លេខ XB5266 ចំនួនគ្រាប់ (គ្មាន) ពីអង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលខាងអង្គការបានធ្វើការចុះល្បាតដល់ត្រង់ចំណុចក្នុងព្រៃ ស្ថិតនៅភូមិសាស្រ្តភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក៏បានប្រទះឃើញអាវុធ ចំនួន ០១ដើម បានយកមកធ្វើការប្រគល់ជូនឱ្យកងរាជវុធហត្ថស្រុកអូរយ៉ាដាវដើម្បីរក្សាទុក។

កម្លាំងអាវុធហត្ថខេត្តរតនគិរី ទទួលអាវុធចំនួន ០១ដើមដែលអង្គការអភិរកប្រទះឃើញ
- Post author:Sery Vutha
- Post published:June 11, 2020
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ
You Might Also Like

គណៈប្រតិភូអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកដល់កម្ពុជា!

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី២

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ!

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសាររំលែកមរណៈទុក្ខជូនក្រុមគ្រួសារសព ឯកឧត្តម ត្រាំ អុីវតឹក
