ឧត្តរមានជ័យ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក អនុសេនីយ៍ទោ គង់ ណង ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះ ដឹកនាំរួមដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ដាក់ស្បៃម៉ុងកាត់អូរជីក) នៅចំណុច ភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដោយបានរឹបអូសស្បៃម៉ុង ចំនួន ៣កន្លែង ស្មើនឹង ៨៥ម៉ែត្រ។
បច្ចុប្បន្នរក្សាទុកនៅសាលា ស្រុកអន្លង់វែង ដើម្បីរងចាំធ្វើការដុតបំផ្លាញចោល។