សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជា នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំ ក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកថវិកាដែលបានមកពីការរួមសាមគ្គីគ្នាក្នុងមហាគ្រួសារកងរាជអាវុធហត្ថខេត្តសៀមរាបទៅជួយឧបត្ថម្ភ នាយអាវុធហត្ថចំនួន: ០២រូបដែលមានជំងឺគឺលោក អនុសេនីយ៍ត្រី សួន សុផល ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ទទួលមានថវិកាចំនួន៣.០០០.០០០រៀល(បីលានរៀល) និង លោក អនុសេនីយ៍ត្រី ពុទ្ធ ហ៊ីង ជំនួយការការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារ ដែលមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានថវិកាចំនួនៈ ១.០០០.០០០រៀល (មួយលានរៀល)និងទឹកដោះគោឆៅ ០២យួរ។