កំពង់ធំ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកស៊ីម៉ង់ត៍ចំនួន ៣តោន និងថវិកា ៧៥០.០០០៛ សរុបថវិកាចំនួន ១.៩៥០.០០០៛ ប្រគល់ជួនលោក អនុសេនីយ៍ឯក ថោង សារឿន ដែលជាមន្រ្តីកងរាជអាវុធហត្ថ ចូលនិវត្តន៍ មានការខ្វះខាតថវិកាដើម្បីសាងសង់ផ្ទះ។