កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួម ពីលោកឧត្តមសេនីយ៍ត្រី ជី សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក អភិបាលស្រុក ព្រមទាំងសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក បានធ្វើពិធីកាត់បំផ្លាញ និងបំផ្ទុះចោល នៅរថយន្តកែច្នៃបាកុងចំនួន០៥គ្រឿង ដែលមម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបាននាពេលកន្លងមក ។
ក្រោយពីធ្វើពិធីកម្ទេចចោលរួច បំណែករថយន្តបាកុងត្រូវបានប្រគល់ជូនស្នាក់ការបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យកទៅរក្សាទុកនៅស្នាក់ការ
ក្រោយពីមានបទបញ្ជា ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការ និងម្ចាស់ការបង្ក្រាបបានរថយន្តបាកុងនៅស្រុកឱរ៉ាល់ កន្លងមកបានចំនួន១៧គ្រឿង ក្នុងនោះសម្រេចកាត់កម្ទេចចោលមុនក្រោយចំនួន១៤គ្រឿង និងប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃថែរក្សាទុកចំនួន០៣គ្រឿង ៕