ភ្នំពេញៈ នៅថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ
សពលោកវរៈសេនីយ៍ឯក សរ អេង នាយរងការិយាល័យ អធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះផងដែរ ឯកឧត្តម មេបញ្ជាការ បាននាំយកនូវថវិការចំនួន ៥.០០០.០០០៛ ( ប្រាំលានរៀល ) ចូលរួមរំលែកទុក្ខគ្រួសារសព និងបានជួយចាត់ចែងនូវការខ្វះខាតមួយចំនួនក្នុងពិធីបុណ្យសពផងដែរ។