You are currently viewing អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីបាញ់សត្វខុសច្បាប់ និងប្រើប្រាស់អាវុធហត្ថខុសច្បាប់

អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីបាញ់សត្វខុសច្បាប់ និងប្រើប្រាស់អាវុធហត្ថខុសច្បាប់

ស្ទឹងត្រែង៖ វេលាម៉ោង ០៩ និង ៣០ នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបករណី ប្រើប្រាស់អាវុធខុសច្បាប់ និងបរបាញ់សត្វព្រៃខុសច្បាប់ នៅចំណុចក្រឡាពុះភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង បង្កដោយឈ្មោះ ណាំ យ៉ុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែង។
វត្ថុតាងចាប់យកមានសត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន ០១ក្បាល(ងាប់) និងអាវុធកែច្នៃ (កាំភ្លើងខ្យល់)ចំនួន ០១ដើម។
បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។