ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៣ និង ៣៨នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោក វរសេនីយ៍ទោ សៅ វុត្ថា មេបញ្ជាការ មូលដ្ឋានកងរាជអាវុហត្ថក្រុងស្ទឹងត្រែង បានចុះស្រាវជ្រាវករណីលួចដោយមានស្ថានទម្ងន់ទោស (ដោយគាស់ផ្ទះ) និងបទទទួលផលចោរកម្ម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៥៥នាទីស្ថិតនៅភូមិថ្មលាត សង្កាត់ស្រៈឫស្សី ក្រុង ខេត្តស្ទឹងត្រែង របស់ជនរងគ្រោះឈ្មោះ ឌឹម សន ភេទប្រុសអាយុ៤៧ ឆ្នាំ មុខរបរ នគរបាល បាត់បង់ សំភារៈ នៅក្នុងផ្ទះមួយចំនួនធំ។ ដោយមានការដឹកនាំ សម្របសម្រួល ពីលោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងបានស្រាវជ្រាវ ឆែកឆេរ រកឃើញសំភារៈ ទាំងអស់ប្រគល់អោយជនរងគ្រោះវិញ និងបានឃាត់ខ្លួនអ្នកទទួលផលចោរកម្មឈ្មោះ នេន តួ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានបញ្ជួនទៅតុលាការចាត់ការតាមនីតិវិធី។